ពិធីប្រគល់ ទទួលប្រអប់បាយ និងដបទឹកក្តៅដល់ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា របស់សហជីពទូទាំងប្រទេសចិន
ធី ជុំ - ២៩ ឧសភា ២០២៤
image

ភ្នំពេញ៖ ពិធីប្រគល់ ទទួលប្រអប់បាយ និងដបទឹកក្តៅដល់ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ដោយមានការសហការឧបត្ថម្ភដោយ សហជីពទូទាំងប្រទេសចិន (ACFTU) រួមនិង មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ (CFPD)  ដែលប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅស្នាក់ការកណ្តាលរបស់ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក្នុងរាជធានីភ្នំពេញ ។

ក្នុងឱកាសនោះលោក សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានស្វាគមន៍នូវវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម Wang Zhiquan អគ្គកុងសុលនៃ ស្ថានទូតចិនប្រចាំកម្ពុជានិង លោកជំទាវ Zhao Changjiu  អគ្គលេខាធិការរង នៃមជ្ឍមណ្ឌល កម្មករចិនសម្រាប់ផ្លាស់ប្តូរអន្តរជាតិ CWCIE ក្នុងពិធីប្រគល់អំណោយរបស់សហជីពទូទាំងប្រទេសចិន ACFTU ដល់ NACC ។

លោកបានថ្លែងអំណរគុណដល់ ACFTU, CFPD និង CWCIE ដែលបានផ្តល់នូវសម្ភារៈមានប្រអប់បាយ និងដបទឹកក្តៅដល់ NACC សម្រាប់យកទៅចែកជូនកម្មករ និយោជិតកម្ពុជា។ អំណោយនេះគឺពិតជាបានឆ្លើយតបនិងតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់កម្មករ ហើយវាក៍ជាផ្នែកមួយនៃការចូលរួមការពារបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិកដើម្បីលើកកំពស់បរិស្ថានស្អាតនៅកន្លែងការងារផងនិងលើកកំពស់សុខភាពរបស់កម្មករ និយោជិតផង។

លោកបានថ្លែងបញ្ជាក់ថា ទំនាក់ទំនងរវាងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC ជាមួយ ACFTU, CFPD និង CWCIE គឺជាទំនាក់ទំនងមួយដែលបានកើតឡើងតាមរយៈកម្មវិធីខ្សែរក្រវ៉ាត់ និងផ្លូវ ដែលជាគំនិតផ្តួចផ្តើមរបស់ឯក ស៊ីជីនពីង ដើម្បីពង្រីកកិច្ចទំនាក់ទំនងអន្តរជាតិរវាង រដ្ឋាភិបាលជាមួយរដ្ឋាភិបាល និងរវាងប្រជាជនជាមួយប្រជាជន។ ជំនួយឧបត្ថម្ភដ៍ថ្លៃថ្លាររបស់ ACFTU, CWCIE និងCFPD នៅថ្ងៃនេះ ជាសក្ខីភាពមួយដែលបង្ហាញពីវឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាពកាន់តែស៊ីជម្រៅរវាងសហជីពកម្ពុជា និងសហជីពចិនដែលបានភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ភាគីទាំងពីរបានឈានដល់ការចុះកិច្ចសហប្រតិបត្តិការ MoC ជាមួយគ្នា រួចហើយ យោងតាមស្មារតីនៃ កិច្ចសហការ MoC នេះមហាមិត្តចិននិងផ្តល់ជូនការបណ្តុះបណ្តាលរយៈពេលវែងនិងខ្លីដល់ NACC  ការជួយគាំទ្រគ្នាទៅវិញទៅមកទាំងនៅលើឆាកជាតិ និងលើឆាកអន្តរជាតិ និងការផ្លាស់ប្តូរទស្សនៈកិច្ចសិក្សាគ្នាទៅវិញទៅមក។ ហើយលោក សង្ឈឹមយ៉ាងមុតមាំថា សហជីពនៃប្រទេសទាំងពីរ និងឈានដល់ការចុះអនុសារណៈនៃការយោគយល់ MoU ជាមួយគ្នានាពេលខាងមុខ។ តាមរយៈនៃការផ្តល់ជំនួយដ៏ថ្លៃថ្លានេះបានជំរុញអោយ ទំនាក់ទំនង រវាងភាគីទាំងពីរ កាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣