សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អញ្ចើញចូលរួម ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា
ព្រីវសិត - ១៦ ឧសភា ២០២៥
image

កណ្តាល៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អញ្ចើញចូលរួមត្រួតពល ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅថ្ងៃសុក្រ០៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធស័ករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអញ្ចើញចូលរួមត្រួតពល ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥ ~ ១៦ ឧសភា ២០២៥។ សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា ក្នុងរយៈពេល ៨០ឆ្នាំ កន្លងមកនេះ កងម្លាំងនគរបាលជាតិកម្ពុជា បានរួមដំណើរឆ្លងកាត់ជាច្រើនសម័យកាលនៃរបត់នយោបាយ ជាមួយនឹងតួនាទីភារកិច្ចក្នុងនាមជាកងកម្លាំងអនុវត្តន៍ច្បាប់ និងថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ​ថែរក្សាសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋ និងរបៀបរៀបរយសង្គមជាតិ។ សម្តេចមហាបវរធិបតី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងនគរបាលជាតិទាំងអស់ ដែលបានលះបង់សព្វបែបយ៉ាង ដើម្បីសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមដំណើរជាមួយរាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ និងគ្រប់ស្ថានការណ៍ដើម្បីស្ដារ ការពារ និងកសាងប្រទេសជាតិចាប់ពីបាតដៃទទេ រហូតមានការអភិវឌ្ឍ ដូចបច្ចុប្បន្ន ជាពិសេសការបង្កើតបាននូវបរិយាកាសសង្គម ប្រកបដោយសុវត្ថិភាព មានភាពកក់ក្ដៅ និងមានជំនឿទុកចិត្ត ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣