កំពង់ស្ពឺ : នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សក្រុងច្បារមន បានរៀបចំពិធីប្រកាសទទួលស្គាល់ ជនបង្គោលកម្មករនិយោជិត នៅតាមភូមិទាំង ៣៣ មកពី ៣ សង្កាត់រួមមាន : - សង្កាត់រកាធំ ៤៨នាក់, - សង្កាត់សុព័រទេព ៥០នាក់, - សង្កាត់ស្វាយក្រវ៉ាន់ ៤៤នាក់ សរុប ១៤២នាក់។
ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួន ណាត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងមានការចូលរួមពី លោក ចឹក បូរិន ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរការងារ និងលោក ស្រី សារ៉េម ប្រធានគណៈកម្មាធិការគណបក្សក្រុងច្បារមន។
ក្នុងពិធីនេះផងដែរ ក៏មានការចូលរួមពី គណៈកម្មាធិការគណបក្សមូលដ្ឋានសង្កាត់ទាំង ៣, លោកប្រធានសាខាបក្សភូមិទាំង ៣៣ ជនបង្គោលកម្មករចំនួន ១៤២នាក់ សរុបអ្នកចូលរួមមានចំនួន ២១៣នាក់ ស្រី ១០៤នាក់។
ក្នុងកម្មវិធីនេះផងដែរ លោក ចឹក បូរិន ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរការងារ បានផ្តល់ជូនថវិកាជាសោហ៊ុយធ្វើដំណើរដល់ ជនបង្គោល ក្នុងម្នាក់ៗថវិកា ១០,០០០រៀល សរុប ១,៤២០,០០០រៀល៕