នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ លោក លី វិចិត្រ ប្រធានប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ-FWC បានដឹកនាំសប្បុរសជនជាច្រើនរូប ចូលរួមជាមួយ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា-NACC ,លោក ឈុំ វាសនា ប្រធានសហភាពសហជីពយុវជនកម្មករកម្ពុជា (CY-TUC) និង ក្រុមលោកស្រី ចាន់ ដារ៉ាទី តារាសម្ដែងជើងចាស់ ចុះសួរសុខទុក្ខវីរៈកងទ័ពជួរមុខ ចំនួនជាង ១០០នាក់ និងបានពាំនាំយកសម្ភារៈ រួមនិងថវិការមួយចំនួនចែកជូនផងដែរ។
នាឱកាសនោះ ក្រុមការងារទាំងអស់បានរៀបចំអាហារពេលល្ងាច មួយពេលសម្រាប់បងៗវីរៈកងទ័ពជួរមុខ ព្រមទាំងមានការសំណេះសំណាលសួរសុខទុក្ខ និងបាននាំយកគ្រឿងសំភារៈប្រើប្រាស់មួយចំនួនចែកជូន ដោយក្នុងម្នាក់ៗទទួលបានរួមមាន៖
១.សៀងឆា ១ដប
២.ថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញ ១ឈុត
៣.ដបទឹកក្ដៅត្រជាក់ ១ដប
៤.អាវយឺត ១
៥.និងថវិកាក្នុងម្នាក់ ចំនួន ៧០,០០០រៀល
ជាចុងក្រោយលោកប្រធាន និងក្រុមការងារបានអរគុណដល់វីរៈកងទ័ពទាំងអស់ដែលបានខិតខំការពារទឹកដី លះបង់អស់កម្លាំងកាយ និងជូនពរបងៗកងទ័ពឱ្យជោគជ័យគ្រប់ពេលវេលា ៕