ជម្លោះព្រំដែន៖ ស៊ីម៉ាក់ រកឃេីញគ្រាប់ផ្សែងដែលជាប្រភេទគ្រាប់ផ្លោង១៥៥មម មានផ្ទុកសារធាតុឆេះ និងផ្សែងពុល
Roth - ១៥ សីហា ២០២៥
image

កម្លាំងជំនាញអង្គភាពCMAC បានចុះស្រាវជ្រាវដាក់ស្លាកសញ្ញា​ និងបោសសម្អាតបន្ទាន់ នៅតំបន់ដែលរងផលប៉ះពាល់ដោយសារការ​ឈ្លានពាន​របស់ថៃរយៈពេល៥ថ្ងៃ។ បេីតាម​លោក​ ហេង​ រតនា កម្លាំងជំនាញបានប្រទះឃេីញគ្រាប់ផ្សែង​ដែលជាប្រភេទគ្រាប់ផ្លោង១៥៥មម​មានផ្ទុកសារធាតុឆេះនិងផ្សែងពុលប្រភេទ​ White Phosphorus (WP)​ ដែលទាហានថៃបានបាញ់ក្នុងសង្គ្រាមនេះ។

គ្រាប់ផ្លោង១៥៥មមនេះ​ មានលេខ​ THS856105-011 155MM M825​ បានប្រទះឃេីញនៅតំបន់វាលស្រែ​ ស្ថិតនៅភូមិ​សាស្ត្រស្រុកបន្ទាយអំពិល​ ខេត្តឧត្តររមានជ័យ។

ស៊ីម៉ាក់​ អំពាវនាវដល់ប្រជាពលរដ្ឋ​ ប្រុងប្រយ័ត្នជាមួយគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាម​ ដែលមានផ្សែងពុលនេះ​។ ទន្ទឹម​នឹង​នេះ​ ករណីជួបប្រទះឃេីញគ្រាប់ផ្សែងនេះ​ ត្រូវប្រញាប់រាយការណ៍ទៅកម្លាំងជំនាញស៊ីម៉ាក់ ដេីម្បីចាត់វិធានការសុវត្ថិភាពជូន។

ប្រភព ៖ អង្គភាពCMAC

 

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣