មន្រ្តី​សុយោដី​ស្រវឹង​ស្រា​បើកឡានឡើងសួនច្បារបុកផ្ទាំងតាំងពិពណ៌សមទ្ធិផលមុខស្នាក់ការខេត្ដ
វ៉ា​ បញ្ញា - ២៨ មីនា ២០២៤
image

កំពង់ស្ពឺ៖ បុរសម្នាក់ដែលត្រូវបានមហាជននៅទូទាំង​ខេត្ត​កំពង់ស្ពឺ​ស្គាល់យ៉ាង​ច្បាស់​ថាមានឈ្មោះ​ ឡេ​ង ដារ៉ា អាយុ​ ៥២ឆ្នាំ មុខរបរ​ ជាមន្រ្តី​សុយោដី​ ប្រចាំ ​ស្រុក​សំ​រោងទង​ ខេត្ដកំពង់ស្ពឺ​ មានទីលំនៅភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ។

បានបើករថយន្ដ​ ម៉ាក FORD RANGER XLT ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ​ 2C.1972 ធ្វើ​ដំ​ណើ​រ​ចេញ​ពី​ទិសខាងកើតឆ្ពោះទៅទិសខាងលិច​  ផ្លូវ​ស្រ​បតាមបណ្ដោយ​ស្ទឹងព្រែកត្នោត​ លុះមកដល់ចំ​ណុច​មុខសួនរូបសម្ដេចព្រះ​សង្ឍរាជ​​ជួនណាត​ បានបត់ឡើ​ងលើសួនច្បារសាធារណៈមុខទីស្នាក់​ការ​ខេត្ត​ ក្បែររង្វង់មូលវិមានឯករាជ្យ​កំពង់ស្ពឺ​ ។

ក្នុងហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​បណ្ដាលឱ្យ​មនុ​ស្ស​ម្នាដែលកំពុងតែធ្វើដំណើរចេញចូល​ហាត់ប្រា​ណ​រត់ជាន់ជាន់​ជើងគ្នាដោយសារតែ ភ័យលោះ​ព្រ​លឹងចុះក្នុងបឹងដកព្រលិតអ​ស់​ បន្ទាប់​មកបុរសជាអ្នកបើកបររថយន្ដបានបើកទ្វាចេញមកដោយអាការៈស្រវឹងជោកជាំ​ ហើយស្រែកថាមិនអីទេទុកឲ្យខ្ញុំដោះស្រាយៗៗ​ មហាជន​នាំគ្នា​ឆ្ងល់ថា​ហេតុ​អីមន្រ្ដីសុយោដីរូបនេះមានពេលវេលាស្រវឹងស្រាទាំងក្បា​លព្រល​ប់បែបនេះ​ គាត់​មិនធ្វើ​ការទេអីឬ? បានជាស្រវឹ​ង​តាំ​ងពីម៉ោង​ ១៧:០០នាទីល្ងាចទៅហើយ​ សួរថាតើគា​ត់ហូបស្រាតាំងពីពេលណា? ? ? ?

គ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាលអោយខូចខាតរថយន្ត​ និងផ្លាកផ្ទាំងប៉ាណូ ដែលរដ្ឋបាលខេត្ដកំពង់ស្ពឺដាក់តាំង​ពិពណ៌​រូបលម្អរនៅទីសួនសាធារណៈជូនប្រជាពលរដ្ឋអំពី​សមទ្ធិផល​នានារបស់ខេត្ដនិងប្រទេស​  ។

អ្នកបើកបរ​រថយន្ត​បង្កក្រោយសមត្ថកិច្ចជំនាញចរាចរណ៍តេ​ស្ដជាមួយឧបករណ៍គឺមានជាតិស្រវឹង ខ្ពស់​ហួសពីកម្រិត​ 1,55​ mg/L និងបា​នធ្វើការផាកពិន័យតាមនិតិវិធី រីឯ​ការខូចខាតសម្ភារៈ​ជំនា​ញ​បានប្រគល់ជូនរដ្ឋបាលខេត្ដដើម្បីដោះស្រាយលើ​សំណ​ង​៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣