ម៉ូតូម៉ាកMSX បើកបុកម៉ូតូឌ្រីមពេញទំហឹងបណ្តាលឲ្យរបួសធ្ងន់២នាក់ ស្លាប់ម្នាក់ នៅក្រុងប៉ោយប៉ែត
va panha - ០៥ មេសា ២០២៤
image

បន្ទាយមានជ័យ៖ ម៉ូតូម៉ាកMSX បើកបុកម៉ូតូឌ្រីមពេញទំហឹងបណ្តាលឲ្យរបួសធ្ងន់២នាក់ ស្លាប់ម្នាក់ ដែលកើតហេតុនៅតាមបណ្តោយផ្លូវជាតិលេខ៥  នៅចំណុចខាងកើតផ្លូវចូលអគារថ្មី១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

អ្នកឃើញហេតុការណ៍បានប្រាប់ថា៖ នៅពេលគ្រោះថ្នាក់កើតឡើង គេមានបុរសម្នាក់់ម៉ូតូម៉ាកMSX ពាក់ស្លាកលេខ ប.មានជ័យ(1Q-8700)ពណ៌បៃតងខ្មៅ បើកបរពីទិសលិចទៅកើត បើកវ៉ាជេងទៅបុកម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ប.មានជ័យ(1AB-2865) បើកបរបញ្ច្រាស់ទិសគ្នាពីកើតទៅលិច បណ្តាលឲ្យដោយម្ចាស់ម៉ូតូម៉ាកMSX បែកក្បាលស្លាប់នៅហ្នឹងកន្លែង។ ចំណែកម៉ូតូភាគីម៉ូតូរបួសប្រពន្ធបាក់ជើង និងប្តីសន្លប់បាត់បង់ស្មារតី ចំណែកកូន២នាក់តូចៗរងរបួសស្រាល។

ភ្លាមៗនោះ ក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត បានយករថយន្តមកសង្គ្រោះម្ចាស់ម៉ូតូឌ្រីពីរនាក់ប្តីប្រពន្ធទៅព្យាបាលនៅមន្ទីរពេទ្យដីថ្មី។ ចំណែកសពម្ចាស់ម៉ូតូMSXត្រូវបានដឹកយកទៅតំកល់នៅវត្តប្រជាធម្ម ដើម្បីរងចាំសាច់ញាតិមកយកធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា មូលហេតុដោយសារតែម៉ូតូម៉ាកMSXឡើងវ៉ាជែងមិនប្រយ័ត្ន ទៅបុកម៉ូតូម៉ាកឌ្រីម បង្កឲ្យមានអ្នកស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់។ ពេលវាស់វែងរួច បានយកម៉ូតូទាំងគ្រឿង យកទៅរក្សាទុក ដើម្បីឲ្យភាគីទាំងពីរដោះស្រាយគ្នានៅពេលក្រោយទៅតាមច្បាប់ចរាចរណ៍៕

(សៅ នៅ)

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣