យកមេក្រូចងជាប់ដែកទីប លើកប៉ះខ្សែភ្លើងឆក់បណ្ដាលឱ្យស្លាប់០២នាក់ឪពុក កូន
វ៉ា បញ្ញា - ០៨ មេសា ២០២៤
image

ខេត្តកំពង់ធំ៖ ស្លាប់បុរសវ័យចំណាស់និងកូន ត្រូវបានខ្សែភ្លើងឆក់បណ្តាលឱ្យស្លាប់ ខណៈដែល ចងមេក្រូដងដែកទីបជិតខ្សែភ្លើង ដើម្បីសូត្រមន្តលោកឆាន់ពេលព្រឹក បង្កឱ្យមានការភ្ញាក់ផ្អើល។

ហេតុការបុរសវ័យចំណាស់ និងកូនត្រូវបានខ្សែភ្លើងឆក់បានកើតឡើងកាលពីវេលាម៉ោង៧ព្រឺក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅភូមិអូរកន្ធរជើង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

  លោក ចីវ គឹមអុន មេឃុំអូរកន្ធរបាននិយាយឱ្យដឹងថាករណីខ្សែភ្លើងឆក់ស្លាប់មានឈ្មោះ÷ ១.ឈ្មោះ យុន យាត ភេទប្រុស អាយុ ៧៥ឆ្នាំ ជាឪពុក។ ២.ឈ្មោះ យាត យ៉ន ភេទប្រុស អាយុ ៤១ឆ្នាំ ជាកូនបង្កើត ដោយក្រុមគ្រួសារបានសហការគ្នាបាននិមន្តព្រះសង្ឃ ដើម្បីបង្សុកូល ជូនដល់ញាតិកាទាំងប្រាំពីរសន្ដាន ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ។ ជាអកុសលឪពុកនិងកូនបានដូរទីតាំងមេក្រូ ដោយខ្វះការប្រុងប្រយ័ត្ន យកដែកទីបចងមេក្រូ លើកឡើងប៉ះនិងខ្សែភ្លើងបណ្ដាលឱ្យឆក់ភ្លាមៗស្លាប់នៅកន្លែងផងដែរ។

     បើតាមការបញ្ជាក់ពីលោក ខាត់ ព្រំ មេប៉ុស្តិ៍សង្កាត់អូរកន្ធរ បានធ្វើកុសលបច្ច័យបានបញ្ជាក់ថា សពទាំង០២នាក់ឪពុកនិងកូននេះ ពិតជាបានមរណភាពដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែន។ អាស្រ័យហេតុនេះហើយសមត្ថកិច្ចក៏បានប្រគល់សពទាំង០២នាក់ ជូនទៅសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣