ក្លាហានណាស់អាអូន ថ្ងៃចូលឆ្នាំ បែជាទៅនៅ ក្នុងគុក អត់បានសប្បាយនឹងគេ
វ៉ា បញ្ញា - ១០ មេសា ២០២៤
image

ខេត្តកណ្តាល៖ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៨:៤០នាទីនៅចំណុចភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

#ជនរងគ្រោះ÷ ០៣នាក់ប្រុស

១/ ឈ្មោះ កែ សុភិន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើនំ មានទីលំនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ

២/ ឈ្មោះ ស៊ុន តុលា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិព្រៃទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៣/ ឈ្មោះ ជុន ឆោម ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន មានទីលំនៅភូមិព្រៃទុយសង្កាត់ព្រៃស ខណ្ឌដង្កោ ភ្នំពេញ  ។

 

#ជនសង្ស័យ÷ ០៦នាក់

១/ ឈ្មោះ ម៉ៅ ម៉េងឡុង ភេទប្រុស អាយុ១៥ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។

២/ ឈ្មោះ តូ ចំរើន ហៅរីន ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិព្រែកស្វាយឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល(គេចខ្លួន)។

៣/​ ឈ្មោះ​ កាន​ បញ្ញា​ ភេទប្រុស​ អាយុ​ ២០ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ​ ម​ានទីលំនៅភូមិ​ព្រែកថ្មី សង្កាត់ព្រែកថ្មី​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ (គេចខ្លួន)។

៤/​ ឈ្មោះ​ សាន​ ឆរ៉ា​ ភេទប្រុស​ អាយុ​ ២០ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ​ មានទីលំនៅភូមិព្រែកថ្មី​ សង្កាត់ព្រែកថ្មី​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ (គេចខ្លួន)​។

៥/​ ឈ្មោះ​ មោង​ រក្សា​ ភេទប្រុស​ អាយុ​ ២០ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ​ មានទីលំនៅភូមិព្រែកថ្មី​ សង្កាត់ព្រែកថ្មី​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ(គេចខ្លួន)។

និងបក្សពួក០១នាក់ទៀតមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។

***វត្ថុតាងចាប់យករួមមាន÷

១/ ម៉ូតូ០១គ្រឿងម៉ាកNEX ពត៌ស ពាក់ផ្លាកលេខភ្នំពេញ1HR-3555  ។

២/ ដុំឥដ្ផប្រហោង០១ដុំ ។

៣/ ដុំថ្ម០៣ដុំ  ។

៤/ មួកការពារចំនួន០២(ពណ៌ខ្មៅ០១បែក និងពណ៌ស០១)  ។

​   នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្រ័បានជិះម៉ូតូចេញពីកន្លែងភ្ជាប់ពាក្យមិត្តភក្រ័ នៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល លុះពេលជិះមកដល់ចំនុចភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ក៏មានក្រុមជនសង្ស័យមានគ្នា០៦នាក់ ភេទប្រុស បានជិះម៉ូតូចំនួន០៣គ្រឿង ១.ម៉ាកនិច០១គ្រឿងពណ៌សជិះគ្នា០២នាក់ពាក់ផ្លាកលេខភ្នំពេញ 1HR-3555 ដោយ ឈ្មោះតូ ចំរើន ហៅរីន ភេទប្រុស អាយុ ១៩ឆ្នាំ ជាអ្នកឌុបឈ្មោះម៉ៅ ម៉េងឡុង ភេទប្រុស អាយុ ១៥ឆ្នាំ និងម៉ូតូម៉ាកហុងដាចំនួន០២គ្រឿងទៀតពណ៌ខ្មៅ ជិះគ្នា០៤នាក់មិនចាំផ្លាកលេខពេលនោះជនសង្ស័យដែលជិះម៉ូតូម៉ាកនិច ក៏បានជិះវ៉ាមកមុខម៉ូតូជនរងគ្រោះហើយក៏ឈប់ម៉ូតូយកដុំថ្មគប់ទៅលើជនរងគ្រោះ បណ្តាលអោយដួលម៉ូតូទៅថ្នល់បន្ទាប់មកជនសង្ស័យដែលជិះម៉ូតូម៉ាកហុងដាជាមួយនិងបក្សពួករបស់ក្រុមជនសង្ស័យក៏ឈប់ម៉ូតូរួចបាននាំគ្នាវាយទៅលើជនរងគ្រោះបន្ថែមទៀត។ ឃើញដូច្នេះមិត្តភក្រ័ជនរងគ្រោះក៏នាំគ្នាឈប់ម៉ូតូចុះទៅជួយជនរងគ្រោះ បន្ទាប់មកក្រុមជនសង្ស័យនិងបក្សពួកក៏នាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់ ។

ក្រោយពីទទួលបានពត៌មានភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ឈើទាលបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍កំពង់ស្វាយនិងកម្លាំងជំនាញព្រហ្មទណ្ឌស្រុកកៀនស្វាយបានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញារហូតធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់មកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ផបាលឈើទាល។

»នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះម៉ៅ ម៉េងឡុង ភេទប្រុស បានឆ្លើយសារភាពថា៖ ខ្លួននិងបក្សពួកពិតជាបានធ្វើសកម្មភាពគប់ដុំថ្មទៅលើកជនរងគ្រោះមែន មូលហេតុដោយសារភាគីជនរងគ្រោះបានជិះម៉ូតូសម្លឹងមើលមុខខ្លួននិងក្រុមបក្សពួកជនសង្ស័យខាងលើ ទើបបង្កជាហិង្សាគប់ដុំថ្ម ។

ក្រោយពីសាកសួរជនសង្ស័យរួច ជនសង្ស័យរួមទាំងវត្ថុតាង ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

ចំនែកជនសង្ស័យដែលនៅសេសសល់កម្លាំងជំនាញសុំគោលការណ៍ការមេស្រាជ្រាវបន្តទៀត ដើម្បីធ្វើការឃាត់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ។

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣