ក្រុមការងារសារព័ត៌មាន ខេម អេស៊ា ញូវស៍ ចុះចែកអំណោយជូនដល់គ្រួសារក្រីក្រ ចំនួន ៣០គ្រួសារ ក្នុងឃុំកំពង់ស្វាយ
Meng Srorn - ១៤ វិច្ឆិកា ២០២៣
image

កណ្តាល៖ ​នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សារព័ត៌មាន ខេម អេស៊ា ញូវស៍ (CAN) សហការជាមួយមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករកម្ពុជា ដឹកនាំដោយឯកឧត្តម លី វិចិត្រ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាល ខេម អេស៊ា ញូវស៍ បានចុះចែក គ្រឿងឧបភោគបរិភោគ ថវិការ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ៣០គ្រួសារ មកពីភូមិចំនួន៣ ក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល រួមមានភូមិកំពង់ស្វាយ១, ភូមិកំពង់ស្វាយ២ និងភូមិព្រៃទំនប់ ដោយមានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ឹម សុភត្ត នាយករង នាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាភិបាលឃុំ អាជ្ញាធរភូមិទាំង៣ រួមនិងបងប្អូនក្រុមការងារសប្បុរសធម៌ជាច្រើនរូបទៀត។

សូមបញ្ជាក់ថា អំណោយដែលឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រទាំង ៣០គ្រួសារ ក្នុងម្នាក់ៗទទួលបាន អង្ករ ១០គីឡូក្រាម, មី១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ការបូបស្ពាយ ១, ការបូបដៃ១, ក្រមា ១, សាប៊ូដុសខ្លួន ២ដុំ, ផ្អកពងត្រី ១ដប និងថវិការ ២ម៉ឺនរៀល។ មន្រ្តីអាជ្ញាធរភូមិឃុំ ចំនួន ៣រូប ក្នុងម្នាក់ៗទទួលបាន ថវិការ ២ម៉ឺនរៀល និងការបូបចំនួន២ ចំណែកមន្រ្តីសមត្ថកិច្ច ចំនួន ២រូប និង ប្រជាការពារចំនួន ៦រូបក្នុងម្នាក់ៗទទួលបាន កាបូប១ និងថវិការ ៥ម៉ឺនរៀល ផងដែរ ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣