ក្រុមការងារសារព័ត៌មាន ខេម អេស៊ា ញូវស៍ បាននាំយកសម្ភារៈសិក្សា និងថវិការរបស់បងប្អូនសប្បុរសជន ផ្តល់ជូនដល់ សាលាបឋមសិក្សាសំរោង
Mengsrorn - ២១ ធ្នូ ២០១៩
image

កំពង់ឆ្នាំង៖ នៅថ្ងៃទី ២២-ខែធ្នូ-ឆ្នាំ២០១៩ ក្រុមការងារសារព័ត៌មាន ខេម អេស៊ា ញូវស៍ (CAN) បាននាំយកសម្ភារៈសិក្សា និងថវិការរបស់បងប្អូនសប្បុរសជន ផ្តល់ជូនដល់ សាលាបឋមសិក្សាសំរោង ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ 

ក្នុងនោះសិស្សានុសិស្សសរុបចំនួន ២៥០នាក់​ ក្នុងម្នាក់ៗទទួលបាន សម្ភារៈសិក្សា១សម្រាប់ ស្បែកជើង និងសម្លៀកបំពាក់សិស្ស ១សម្រាប់, លោកគ្រូអ្នកគ្រូ ០៩នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ​ ប៊ិច ហ្វឺតសរសេរ ទឹកហ្វឺត ១សម្រាប់ និងថវិការ ១០ម៉ឺនរៀល, លោកគ្រូនាយកសាលា ១នាក់ ទទួលបាន សៀវភៅប៊ិច ហ្វឺតសរសេរ ទឹកហ្វឺត ១សម្រាប់  និងថវិការ ២០ម៉ឺនរៀល។ 
ដោយឡែក ចំពោះបណ្ណាល័យសាលារៀន ទទួលបានការឧបត្ថម្ភនូវ សៀវភៅនិទានរឿងសម្រាប់កុមារចំនួន ១០០ក្បាល សៀវភៅសរសេរចំនួន ៤០០ក្បាល ប៊ិច ៤០០ដើម ខ្មៅដៃ ៤០០ដើម ហ្វឺតសរសេរ ទឹកហ្វឺត ៦សម្រាប់  និងថវិការចំនួន ១,៥០០,០០០ រៀល សម្រាប់ប្រើការនៅក្នុងសាលារៀន ទៅតាមតម្រូវការជាក់ស្តែង។ ឈ្លៀតក្នុងឱកាសនោះ ក៏មានការចូលរួមដាំកូនឈើ ចំនួន ២០០ ដើម នៅក្នុងបរិវេណសាលារៀន ដោយមានការចូលរួមពីលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងក្រុមការងារសប្បុរសធម៌ទាំងអស់ផងដែរ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣