ក្រុមការងារសារព័ត៌មាន ខេម អេស៊ា ញូវស៍ បាននាំយកសម្ភារៈសិក្សា និងថវិការរបស់បងប្អូនសប្បុរសជន ផ្តល់ជូនដល់សាលាបឋមសិក្សាធ្ង័រ
Mengsrorn - ១៦ ឧសភា ២០២១
image

បាត់ដំបង៖ នៅថ្ងៃទី ១៦-ខែឧសភា-ឆ្នាំ២០២១ ក្រុមការងារសារព័ត៌មាន ខេម អេស៊ា ញូវស៍ (CAN) បាននាំយកសម្ភារៈសិក្សា និងថវិការ របស់បងប្អូនសប្បុរសជន ផ្តល់ជូនដល់សាលាបឋមសិក្សាធ្ង័រ ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង ។ 

ក្នុងនោះសិស្សានុសិស្សសរុបចំនួន ២៥៦នាក់​ ក្នុងម្នាក់ៗទទួលបាន កាបូបស្ពាយ សម្ភារៈសិក្សា១សម្រាប់ ស្បែកជើង និងសម្លៀកបំពាក់សិស្ស ១សម្រាប់, លោកគ្រូអ្នកគ្រូ ០៥នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ​ ប៊ិច ការបូបគ្រូ ដបសម្រាប់ដឹកទឹកបរិភោគ១ និងថវិការ ១០ម៉ឺនរៀល, លោកគ្រូនាយកសាលា ១នាក់ ទទួលបាន សៀវភៅប៊ិច ១សម្រាប់ ការបូបគ្រូ១ ដបសម្រាប់ដឹកទឹកបរិភោគ១   និងថវិការ ២០ម៉ឺនរៀល។ 
ដោយឡែក ចំពោះសាលារៀន ទទួលបានការឧបត្ថម្ភនូវ សៀវភៅនិទានរឿងសម្រាប់កុមារចំនួន ៥០ក្បាល សៀវភៅសរសេរចំនួន ៤០០ក្បាល ប៊ិច ៤០០ដើម ខ្មៅដៃ ២០០ដើម គូល័រផាត់ពណ៌ ១០០ប្រអប់ ស្ពែកជើងសម្រាប់សិស្សក្រីក្រ ២០គូរ សម្លៀកបំពាក់សិស្សសម្រាប់សិស្សខ្វះខាត ចំនួន ២០កំប្លេ និងកាបូបស្ពាយសិស្សសម្រាប់សិស្សពូកែចំនួន ២០ឈុត មីម៉ាម៉ា ១កេសធំ ហ្វឺតសរសេរ ២ប្រអប់ ទឹកហ្វឺត ៦ប្រអប់  និងថវិការចំនួន ១,០០០,០០០៛ សម្រាប់ប្រើការនៅក្នុងសាលារៀន ទៅតាមតម្រូវការជាក់ស្តែង៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣