ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបឲ្យដឹងថា ច្រកទ្វារចំនួន៣ ដែលអាចនាំយកវ៉ាក់សាំងកូវីដ១៩ មកកម្ពុជា ហើយមនុស្សដំបូងដែលត្រូវចាក់ គឺសម្ដេចតេជោ ហ៊ុន សែន...
សម្ដេចតេជោថ្លែងនៅក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្ដីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» កាលពីព្រឹកមិញនេះថា កម្ពុជាបានគិតគូច្បាស់លាស់អំពីការសម្រេចចិត្តយកវ៉ាក់សាំងកូវីដ១៩ មកកម្ពុជា ដោយមានច្រកទ្វារចំនួន៣គឺ៖
១. ច្រកទ្វារកូវ៉ាក់៖ ច្រកតាម កូវ៉ាក់ (COVAX) ជាយន្តការ របស់អង្គការសុខភាពពិភពលោក ហៅកាត់ WHO
២. យន្តការទ្វេភាគី ឬ ដៃគូ៖ ការចរចាប្រទេស និងប្រទេស,...
សន្តិសុខសង្គម
ព្រឹកមិញនេះមានករណីបាញ់ជនជាតិចិនម្នាក់ស្លាប់នៅក្រុងព្រះសីហនុ
ព្រះសីហនុ៖ តាមព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា នៅវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នេះមានករណីបាញ់ប្រហារមួយបណ្តាលអោយបុរសជនជាតិចិនម្នាក់ ស្លាប់ភ្លាមៗ នៅចំណុចមុខកាស៊ីណូ ជីយវនីសិន ក្រុងព្រះសីហនុ ។
នៅពេលនេះ សមត្ថកិច្ចពាក់ព័ន្ធកំពុងស្ថិតនៅកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវករណីនេះ យ៉ាងយកចិត្តទុកដាក់ ៕
ជនសង្ស័យអារកប្លន់យកម៉ូតូ ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួន នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ ជនសង្ស័យអារកជនរងគ្រោះប្លន់យកម៉ូតូ រត់គេចបាន១ម៉ោងត្រូវបានសមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ នៅចំណុចខាងកើតផ្លូវបេតុងកែងមណ្ឌល៩ ស្ថិតក្នុងភូមិ ប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
សមត្ថកិច្ចអាវុធហត្ថបានប្រាប់ថា ជនសង្ស័យឈ្មោះឈុំ ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែររស់ភូមិស្ទឹងបត់សង្កាត់ផ្សាកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មុនកើតហេតុជនសង្ស័យ បានហៅម៉ូតូឌុប ដែលជាម៉ូតូជនរងគ្រោះនៅម្តុំមុខរោងចក្រអេសស៊ីវ៉ាដូ (រោងចក្រឌីស )...
សេដ្ឋកិច្ច
កសិកម្ម
តាង៉ែនបន្ទាយស្រី ផ្អែមឆ្ងាញ់ តម្លៃសមរម្យ អ្នកទិញអាចធ្វើរឿងពិសេសមួយទៀត
ប្រហែលជានៅមិនទាន់មានអ្នកដឹងច្រើនទេ ថានៅជើងភ្នំគូលែនមានចម្ការតាង៉ែនដ៏ធំ ទាក់ទាញ គួរឱ្យចង់ទៅលេង និងល្បីថាមានរសជាតិផ្អែមឆ្ងាញ់ថែមទៀត។
ម្ចាស់ចម្ការបានសហការជាមួយរដ្ឋបាលស្រុក ដោយលក់ជូនក្នុងតម្លៃពិសេស ត្រឹមតែ៥០០០រៀលក្នុងមួយគីឡូ សម្រាប់អ្នកទេសចរដែលអញ្ជើញមកទិញដល់ចម្ការផ្ទាល់ ហើយអនុញ្ញាតឱ្យដើរកាច់យកខ្លួនឯង និងអាចបេះហូបពីដើម”ម៉ាសេរី”ដោយមិនគិតថ្លៃ គឺដើម្បីជម្រុញឱ្យមានការរីកចម្រើន និងបង្កើនភាពទាក់ទាញខាងផ្នែកកសិទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី។
តាមការបញ្ជាក់ពីលោកអភិបាលស្រុក ឃឹម ហ្វីណង់ ដើមតាង៉ែនទាំងនេះមិនមានបាញ់ថ្នាំគីមីឡើយ មានសុវត្ថិភាព១០០% សម្រាប់ការបេះហូបភ្លាមៗពីដើមផ្ទាល់ តែមានលក្ខខណ្ឌតម្រូវឱ្យទិញចាប់ពី១០គីឡូឡើងទៅ៕
ប្រភព៖ រដ្ឋបាលបន្ទាយស្រី
ព័ត៌មានកីឡា
LATEST REVIEWS
ករណី:បង្ក្រាបឃាត់មុខសញ្ញាជួញដូរគ្រឿងញៀន៤នាក់
បន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន០៤នាក់ ត្រូវកម្លាំងនគរបាលក្រុងសិរីសោភ័ណចាប់ឃាត់ខ្លួន បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀន ។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ រួមមាន ៖
ទី-១ឈ្មោះ-ស៊ឹម ស្រីណុកហៅ ណុប ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប នៅភូមិមួយ...
សិល្បៈ&កម្សាន្ត
ស្វាគមន៌មកកាន់ភោជនីដ្ឋាន mini SPY club ជាមួយការផ្តល់ជូនពិសេស
ប្រិយ៌មិត្តនឹងទទួលបាន ភេសជ្ជះ និងម្ហូបដែលមានរសជាតិឆ្ងាញ់ អនាម័យខ្ពស់ ព្រមជាមួយតំលៃសមរម្យ។
សំរាប់ឱកាសបេីកលក់ក្នុងថ្ងៃពិសេស នឹងថែមជូនពិសេស សំរាប់ ភេសជ្ជះកុកថែល ១ ថែម ១ និងបញ្ចុះតំលៃ ២០% គ្រប់មុខម្ហូប ចាប់ពីថ្ងៃជូនដំណេងនេះ រហូតដល់ថ្ងៃទី ១៥ ខែ វិច្ឆិការ ឆ្នាំ ២០២០។
ចាប់បេីកពីម៉ោង ១០ ព្រឹករហូតដល់ ១០...
ក្រោយពីបានលែងលះអតីតភរិយារបស់លោក Jeff Bezos បានក្លាយជាស្ត្រីដែលមាន ទ្រព្យសម្បត្តិច្រើនជាគេបង្អស់ក្នុងពិភពលោក……។
ត្រឹមតែមួយរយៈពេលខ្លីសោះ អតីតភរិយារបស់លោក Jeff Bezos បានក្លាយជាស្ត្រីដែលមាន ទ្រព្យសម្បត្តិច្រើន ជាគេបង្អស់ក្នុងពិភពលោក ក្រោយពីបានលែងលះ។
យោងតាម Bloomberg កាលពីថ្ងៃទី1កញ្ញា អ្នកស្រី MacKenzie Scott បានក្លាយជាស្ត្រីដែលមាន ប្រាក់ច្រើនជាង គេបំផុតក្នុង ពិភពលោក ដោយមានទ្រព្យសរុបឡើងដល់66.4ពាន់លានដុល្លារ ដែលស្មើនឹង 273,168,403,000,000រៀល (ជាង273លានលានរៀល)។
ទ្រព្យសម្បត្តិនៃអតីតភរិយារបស់លោក Jeff Bezos បានកើនឡើងច្រើនជាងទ្រព្យរបស់អ្នកស្នងតំណែងនៃក្រុមហ៊ុន...
វ៉ាន់ នីឡា មិនសូវសប្បាយចិត្ត ក្រោយដឹងថា តុលាការកំពូល ទម្លាក់សំណុំរឿង “ទម្លាយរូបអាក្រាត” របស់នាង….
(ភ្នំពេញ)៖ ប្រិយមិត្តនៅចាំឬទេរឿងរ៉ាវអាស្រូវរបស់ កញ្ញា វ៉ាន់ នីឡា ដែលត្រូវមិត្តប្រុសរបស់ខ្លួនទម្លាយរូបអាក្រាតកាយលើបណ្តាញសង្គមកាលពីប៉ុន្មានឆ្នាំមុន រហូតមកទល់នឹងពេលនេះនាងនៅមិនទាន់រកយុត្តិធម៌បាននៅឡើយនោះទេ ខណៈដែរ តុលាការកំពូល បានទម្លាក់សំណុំរឿងនាង មកអោយសាលាឧទ្ធរណ៍ ធ្វើការកាត់ក្តីម្តងទៀត តែទោះជាយ៉ាងណា នាងសង្ឃឹមថាយុត្តិធម៌នឹងមានពិតសម្រាប់រូបនាង៕
យ៉ាងណាមិញរឿងរ៉ាវនេះបានអូសបន្លាយពេលវែងគួរសម ហើយប្រិយមិត្តអ្នកគាំទ្រ កញ្ញា វ៉ាន់ នីឡា ក៏សង្ឃឹមថានាងនឹងទទួលបានយុត្តិធម៌ឆាប់ៗក្នុងពេលខាងមុខនេះដែរ។ គួររំលឹកផងដែរថា ករណីសំណុំរឿងបណ្តឹងរបស់តារាចម្រៀងស្រីវ័យក្មេង វ៉ាន់ នីឡា ជាមួយលោក...
ចុម! យូរី មិនបញ្ជាក់ហេតុផលដែលនាងចាកចេញពី…
(ភ្នំពេញ) ៖ តារាចម្រៀងស្រីសាច់សខ្ចី ស្រស់សោភា កញ្ញា ឆាយ យូរី ហៅ យូរី ក្រោយពីបែកបាក់ស្នេហាជាមួយគូស្នេហ៍ចាស់រួចមក ការងារ និងទីផ្សារសិល្បៈហាក់ដូចជាធ្លាក់ចុះ ចំណែកឯបទចម្រៀងក៏ស្ងប់ស្ងាត់មិនសូវលោតដូចមុនឡើយ។ តារាចម្រៀងវ័យក្មេងកញ្ញា យូរី ដែលកន្លងមកទទួលបានការគាំទ្រយ៉ាងខ្លាំងជាមួយនឹងបទចម្រៀងថ្មីៗរបស់ខ្លួន។ ដោយឡែកកាលពីម្សិលមិញនេះកញ្ញា យូរី បានសម្រេចដើរចេញពីផលិតកម្មសាន់ដេជាផ្លូវការហើយ ។ បន្ទាប់ពីមហាជនដាក់ការសង្ស័យមួយរយៈចុងក្រោយនេះ។ទស្សនិកបានសង្ស័យថា យូរីទំនងជានឹងចាកចេញពីផលិតសាន់ដេហើយ បន្ទាប់ពីនាងបានចេញបទចម្រៀងថ្មី ដែលមិនស្ថិតនៅក្រោមផលិតកម្មដែលនាងកំពុងជ្រកកោន។
ម្ចាស់បទ...
សុំសរសើរ! កែវ នីសា បរិច្ចាគ ថវិកា ៤៤៤៤ ដុល្លារ ចូលរួមទប់ស្កាត់ Covid-19
(ភ្នំពេញ)៖ ខណៈដែលប្រទេសយើងកំពុងតែនាំគ្នាចូលរួមទប់ស្កាត់ការឆ្លងនៃជម្ងឺផ្លូវដង្ហើម Covid-19 យើងសង្កេតឃើញថាមានបងប្អូនខ្មែរយើងជាច្រើនបានចូលរួមយ៉ាងសស្រាក់សស្រាំ អ្នកខ្លះបរិច្ចាគជាសម្ភារៈ មានជែល លាងដៃ ស្ត្រាយ៍បាញ់សម្លាប់មេរោគ នឹងម៉ាស់ជាដើម។
ដោយឡែកថ្មីនេះ កែវ នីសា តែជាពិធីករ និងជាតារាសម្តែងដែលមានប្រជាប្រិយភាព ក៏បានចូលរួមថវិកាផ្ទាល់ខ្លួនរបស់ខ្លួនក្នុងការចូលរួមចំណែកដើម្បីទប់ស្កាត់ការឆ្លងនៃជម្ងឺផ្លូវដង្ហើម Covid-19 នេះផងដែរ។ ទឹកប្រាក់ដែល កែវ នីសា បានចូលរួមបរិច្ចាគមានរហូតដល់ទៅ ៤៤៤៤ ដុល្លារអាមេរិក ដែលជាទឹកប្រាក់មួយដែលមានចំនួនច្រើន។
ក្នុងនោះផងដែរ ក៏មានបងប្អូនអ្នកលេងហ្វេសប៊ុកយើងជាច្រើន...
ព័ត័មានអន្តរជាតិ
ឃាត់ខ្លួនឪពុកចាប់រំលោភកូនបង្កើតអាយុ១០ឆ្នាំ នៅខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ សមត្ថកិច្ចឃាត់ខ្លួនឪពុកបង្កើតចាប់រំលោភកូនខ្លួនឯងអាយុត្រឹម១០ឆ្នាំ បានសម្រេចពីរដងត្រូវប្រពន្ធតាមទាន់ ប្តឹងសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តច្បាប់នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២០។
លោកវរសេនីយ៍ទោ ឡាយ គឹមលួន នាយការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា៖ ជនសង្ស័យ ជាឪពុក មាន ឈ្មោះ ម៉ៅ សុវណ្ណ អាយុ៤៤ឆ្នាំ មុខរបកម្មករ រស់នៅភូមិក្តិបថ្ម ឃុំគោករមៀត...